លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការរៀបចំផែនការការពារសុវត្ថិភាព មន្រ្ដីដឹកនាំថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តព្រះវិហារ
ចេញ​ផ្សាយ ២២ តុលា ២០១៩
148
នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី ការរៀបចំផែនការការពារសុវត្ថិភាព មន្រ្ដីដឹកនាំថ្នាក់ក្រោមជាតិ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ដព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ដ ព្រមទាំង ឯកឧត្តម ក្រុមការងារថ្នាក់ជាតិ មេបញ្ជាការកងកំលាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ដ និងអភិបាលក្រុង ស្រុក ក៏បានអញ្ជើញចូលរួមផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter