ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧/១១/២០១៩ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះសឹក្សាបន្ថែមពីលទ្ឋភាពផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន របស់សហគមន៍កសិកម្មខ្យងស័ង្គសាមគ្គីមានជ័យ មានទីតាំងនៅឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងឆ្នាំ២០១៩នេះសហគមន៏បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុនGolden Rice ចំនួន 863តោន ដែលមានកសិករជាសមាជិកក្រុមអ្នកផលិតចំនួន170គ្រួសារ លើផ្ទៃដី364ហិចតា។ ហើយគិតមកដល់ពេលនេះសហគមន៍ខ្យងស័ង្គសាមគ្គីមានជ័យ លក់ស្រូវបានចំនួនប្រមាណជាង២០០តោន(២៥%) រីឯតម្លៃដែលសមាជិកសហគមន៍កសិកម្មទទួលបាន ដូចខាងក្រោម៖
១.តម្លៃស្រូវក្រអូបផ្ការំដួលសើមលេខ១ បាន ១៣២០៛/kg និងស្រូវសើមលេខ២ បាន១២៨០៛/kg
២.តម្លៃស្រូវក្រអូបផ្ការំដួលស្ងួត លេខ១ បាន ១៦០០៛/kg និងស្រូវស្ងួត លេខ២ បាន ១៥១០៛/kg
*** ក្នុងនោះដែរលោកប្រធានសហគមន៏បានថ្លែងអំណរគុណដល់អគ្គនាយកក្រុមហ៊ុន Golden Rice និងសហការី ដែលបានសម្របសម្រួលទិញស្រូវសរីរាង្គឆ្នាំនេះ បានតម្លៃល្អ ពិសេសបានផ្ទេរថវិកាទូទាត់ជូនសហគមន៏បានលឿន ព្រមទាំងបញ្ជូនរថយន្តមកដឹកស្រូវបានទាន់ពេលវេលាមិនមានការកកស្ទះ៕
*** ក្រុមហ៊ុន Golden Rice បានចុះកិច្ចសន្យាទទួលទិញស្រូវសរីរាង្គជាមួយសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារឆ្នាំ២០១៩ នេះមានចន្លោះបរិមាណពី 3000-5000តោន ស្មើនឹង៩សហគមន៍កសិកម្មស្ថិតក្និងស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ។