ចេញផ្សាយ ១៩ វិច្ឆិកា ២០១៩
130
ខេត្តសៀមរាប, ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ (Integrated Pest Management - IPM) និង សុវត្ថិភាពស្បៀងអាហារ (Food Safety)។ ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Buyung Hadi តំណាងអង្គការវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។