រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ​ សម្រាប់អណត្តិទី៣ ឆ្នាំ២០១៩ នៅវត្តទួលអណ្តែតភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០១៩
107
នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ​ សម្រាប់អណត្តិទី៣ ឆ្នាំ២០១៩ នៅវត្តទួលអណ្តែតភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងឃុំ / លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៧៨នាក់ / ស្រី១៥៦នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter