ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអនុម័តលើសេចក្តីព្រាងក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០១៩
106
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តព្រះវិហារ បានកិច្ចប្រជុំលើកដំបូងអនុម័តលើសេចក្តីព្រាងក្រុងការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិក ក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ ឯកឧត្តមអភិបាល បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងការរៀបចំ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល បានទាន់ ពេលវេលា និងស្របតាមគោលការណ៍ណែនាំ គឺយើងចាំបាច់ ត្រូវបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ។ សូមបញ្ជាក់ផងដែរថាអង្គប្រជុំបានសម្រេចអនុម័តលើលើសមាសភាពក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល សរុប ៤៣រូប ដែលមានឯកឧត្តមអភិបាល ខេត្តជាប្រធាន អភិបាលរងមួយរូបជាអនុប្រធាន និងមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិក ហើយត្រូវ សុំការគាំទ្រ ពីគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សា ខេត្តជាមុន ដើម្បីយកទៅដាក់ស្នើសុំ ការអនុម័តពីក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។
ចំនួនអ្នកចូលទស្សនា
Flag Counter