ចេញផ្សាយ ១៩ វិច្ឆិកា ២០១៩
199
ស្រុកជ័យសែន ខេត្តព្រះវិហារ
ថ្ងៃអង្គារ ១០កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និង មន្រ្តីការិយាល័យកសិកម្មស្រុកជ័យសែន ភ្នាក់ងារផ្សព្វផ្សាយឃុំខ្យង ថ្នាក់ដឹកនាំសហគមន៍ (ច្រាច់សាលវ័ន្ដសែនជ័យ)និងកសិករជាម្ចាស់ស្រែ ចំនួន៤ គ្រួសារ មកពីភូមិខ្យង និងភូមិផ្លោច ៖
- បានចុះពិនិត្យការងារប្រមូលផលស្រូវរបស់ប្រជាកសិករ និងស្ទង់ទិន្នផលស្រូវ (ស្រូវកណ្ដាល)
- ដោយក្នុង១គ្រួសារយក១ស្រែ ហេីយក្នុង១ស្រែ យក៣សំណាក ហេីយក្នុង១សំណាក យក៤ម៉ែត្រការ៉េ
- ហើយទិន្នផលជាមធ្យមប្រចាំស្រុកជ័យសែន ទិន្នផល ៣,០២០តោន/ហ.ត ប្រភេទស្រូវកណ្ដាល ពូជផ្ការំដួល (ស្រូវស្ទូង)៕