មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តព្រះវិហារ​បើក​វគ្គ​សិក្ខាសាលា​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា​ដំណាំ​កៅស៊ូ​ដល់​មន្ត្រី​បង្គោល​
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០១៩
287

ខេត្តព្រះវិហារ៖ កាលពី​ព្រឹកនៅថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​បើក​វគ្គ​សិក្ខាសាលា​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា​ដំណាំ​កៅស៊ូ​ដល់​មន្ត្រី​បង្គោល​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ការរៀបចំ​វគ្គ​សិក្ខាសាលា​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា​ដំណាំ​កៅស៊ូ​ដល់​មន្ត្រី​បង្គោល​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​អូន​សុវណ្ណ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​លោក​ផេង​មុ​ត្ថា​វី​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​បាន​បន្តថា​វគ្គ​សិក្ខាសាលា​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​សហការ​ជាមួយ​ការិយាល័យ​កៅស៊ូ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តព្រះវិហារ​។​លោ​កប​ន្យ​ត​ថា​គោលបំណង​:​បង្កើន​និង​ពង្រឹង​ចំណេះដឹង​ដល់​មន្ត្រីរាជការ​អំពី​បច្ចេកទេស​ដំណាំ​កៅស៊ូ​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ដើម្បី​ជា​គន្លឹះ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​កសិករ​ក្នុង​តំបន់​តាម​ខេត្ត​នានា​បាន​យល់ដឹង​។​

​សិក្ខាកាម​ដែល​អញ្ជើញ​ចូលរួម​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​ប្រធាន​-​អនុប្រធាន​និង​មន្ត្រី​ការិយាល័យ​កៅស៊ូ​រាជធានី​-​ខេត្ត​សរុប​មាន​ចំនួន​៤៩​នាក់​,​ស្រី​ចំនួន​១២​នាក់​។

ចំនួនអ្នកចូលទស្សនា
Flag Counter