ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៩
គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន 93,313 ហិកតា លើផែនការ 89,370 ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន63,155 ហិកតា ស្មើនឹង69.34 ភាគរយ ទទួលបានបរិមាណផលចំនួន 183,943តោន និងទិន្នផល មធ្យម 2.913 តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នំា២០១៩ អនុវត្តបាន៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 1,598 ហិកតា ស្មើនឹង 81.57%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,293 ហិកតា ស្មើនឹង 111.66%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 54,691ហិកតា ស្មើនឹង 106.03%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 18,939 ហិកតា ស្មើនឹង 101.17%
គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នំា២០១៩) មធ្យមសរុប1555.58ម.ម ។