ចេញផ្សាយ ១០ ធ្នូ ២០១៩
650
ខេត្តព្រះវិហារ៖
ក្នុងឆ្នាំ២០១៩នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន 34 សហគមន៏ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ បរិមាណសរុប 22,461តោន ដែលមានសមាជិកផលិត សរុបចំនួន5,341គ្រួសារ លើផ្ទៃដីសរុប 14,769ហិចតា សម្រាប់ លក់អោយ ក្រុមហ៊ុនចំនួន០៣គឺ៖ ក្រុមហ៊ុនអេមរ៉ុរ៉ាយ(AMRU Rice) ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា(Signatures of Asia) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice)។
គិតមកត្រឹម 08 ខែ12 ឆ្នាំ2019 លទ្ឋផលប្រមូលទិញរបស់ក្រុមហ៊ុនទាំង៣មានដូចខាងក្រោម៖
១-ក្រុមហ៊ុន Golden Rice ប្រមូលទិញបានបរិមាណ 3,129 តោន គ្រប់តាមផែនការ ១០០%
២-ក្រុមហ៊ុន Amru Rice ប្រមូលទិញបានបរិមាណ12,841តោន បានប្រមាណជាង ៧៥%ធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។
៣-ក្រុមហ៊ុន Signature of Asia ប្រមូលទិញបានបរិមាណ១០០០តោន បានប្រមាណជាង ៧០%ធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។
តម្លៃស្រូវកសិករទទួលបានដល់ដៃជាទូទៅមាន៖
១. ប្រភេទស្រូវក្រអូបផ្ការំដួល(សើម)បាន១២៦០៛/kg-១៣២០៛/kg(យោងទៅតាមគុណភាពស្រូវ)។
២. ប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងូត)បាន១៥០០៛/kg-១៥៩០៛/kg(យោងទៅតាមគុណភាពស្រូវ) ។
៣. ប្រភេទស្រូវសរពូជក្នុងស្រុក(ស្ងូត) មានដូចជា នាងអុក នាងអ៊ំ នាងកែវ ស្រូវត្នោត .... ទទួលបានតម្លៃ ១១៤០៛/kg-១១៨០៛/kg(យោងទៅតាមគុណភាពស្រូវ) ។
បញ្ជាក់៖កសិករដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន ទទួលបានតម្លៃខ្ពស់ជាង ពី២០០៛-២៥០៛/kg បើធៀបទៅនឹងកសិករលក់តាមរយៈឈ្នួញកណ្តាល។