គម្រោងChain បានរៀបចំទិវាបង្ហាញបន្លែនៅស្រុកជ័យសែន
ចេញ​ផ្សាយ ១០ ធ្នូ ២០១៩
304
ស្រុកជ័យសែន ខេត្តព្រះវិហារ÷ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំធ្វើទិវាចម្ការបន្លែនៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហា » គោលបំណង៖ - ផ្សព្វផ្សាយពីបច្ចេកទេសដាំ និងថែទាំដំណាំបន្លែ - ការគ្រប់គ្រងស្មៅចង្រៃ - វិធានការកំចាត់សត្វល្អិតចង្រៃ ការការពារជំងឺលើដំណាំ ការប្រៀបធៀបពូជដែលធន់នឹងសត្វល្អិត ជម្ងឺ និងលទ្ធផលទទួលបានជោគជ័យនៃការអនុវត្តពិសោធន៍ដំណាំ - ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងកៅស៊ូគ្របរងដំណាំ។ សមាសភាពចូលរួមមានកសិករជាសមាជិកគម្រោងឈេន(CHAIN) និងកសិករមិនមែនជាសមាជិកគម្រោងបានចូលរួមក្នុងកម្មវិធីទិវានេះ សរុប អ្នកចូលរួមចំនួន ៥០នាក់/ស្រី្ត៣៩នាក់ គាំទ្រដោយគម្រោងបន្លែ និងផ្លែឈើកម្ពុជា (CHAIN)ប្រចាំខេត្តព្រះវិហារ ចុងបញ្ចប់នៃកម្មវិធីមានរៀបចំពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter