សិក្ខាសាលាផ្សព្វផ្សាយសេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្តីពីការបញ្ឈប់ការនាំចូល ការចែកចាយ ផ្គត់ផ្គង់និងប្រើប្រាស់បសុឱសថឌីក្លូហ្វេណាក់(Diclofenac)
ចេញ​ផ្សាយ ១៥ ធ្នូ ២០១៩
293
ខេត្តព្រះវិហារ ÷ កាលពីថ្ងៃទី១៣ ខែធ្នូ នៅសាលប្រជុំអាហារដ្ឋានលីហ៊ួត ខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្តីពីការបញ្ឈប់ការនាំចូល ការចែកចាយ ផ្គត់ផ្គង់និងប្រើប្រាស់បសុឱសថឌីក្លូហ្វេណាក់(Diclofenac) ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ ​លោក​ ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹងថាតាមការចុះហត្ថាលេខារបស់លោករដ្ឋមន្ត្រី​ វេង សាខុន កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ កន្លងទៅ។បន្ថែមពីការផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេច​នេះ​ថ្ងៃនេះ​យើង​ក៏​ចូលរួម​ជាមួយ​ពិភពលោក​ដើម្បី​ប្រារព្ធ​ទិវា​យល់ដឹង​ពីស​ត្វ​ត្មាត​អន្តរជាតិ​ផងដែរ​។​ ​លោក​ ពឹងទ្រីដា ប្រធានមន្ទីរកសិកម្មបានបន្តថាសត្វត្មាត​ជា​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។​នៅ​កម្ពុ​ជាមាន​សត្វ​ត្មាត​ចំនួន​បី​ប្រភេទ​គឺ​ត្មា​តោ​ភ្លើង​,​ត្មាត​ត្នោត​,​និង​ត្មាត​ប្រផេះ​។​បើតាម​លទ្ធផល​ជំរឿន​ផ្នែក​ជំនាញ​រាប់បាន​ច្រើន​បំផុត​ចំនួន​២៨៩​ក្បាល​ប៉ុណ្ណោះ​ហើយ​សត្វ​ទាំងនេះ​កំពុង​រស់នៅក្នុង​ខេត្តក្រចេះ​,​រតនគិរី​,​មណ្ឌលគិរី​,​ស្ទឹងត្រែង​,​និង​ព្រះវិហារ​។​ ក្នុងនោះ​ខេត្តព្រះវិហារ​ជា​ខេត្ត​ទី​២​ដែលមាន​វត្តមាន​សត្វ​ត្មាត​។​ឯ​សត្វ​ត្មាត​នេះ​មាន​តួរ​យ៉ាងសំខាន់​ដែល​មិន​អាចមាន​សត្វ​ប្រភេទ​ផ្សេង​ណា​មក​ជំនួស​វា​បានឡើយ​។​វា​ជាស​ត្វ​ស៊ី​សាកសព​ស្អុយរលួយ​ជា​អាហារ​,​ការពារ​មិនឱ្យ​មាន​មេរោគ​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​,​រក្សា​ឱ្យ​បរិស្ថាន​មាន​ភាព​បរិសុទ្ធ​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​។​ ​លោក​បន្តថា​តាម​ការស្រាវជ្រាវ​កន្លង​មក​បានឱ្យដឹងថា​សត្វ​ត្មាត​ជា​សត្វ​មាន​ភាព​រំញោច​ខ្លាំង​នឹង​សារជាតិ​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់​។​សារជាតិ​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់​គឺជា​សារជាតិ​ផ្សំ​របស់​ប​សុ​ឪ​សថ​ដែល​ប្រើប្រាស់​កាត់បន្ថយ​ការឈឺចាប់​,​កម្តៅ​និង​រលាក​។​ប​សុ​ឪ​សថ​ឌី​ក្លូ​ហ្វេ​ណាក់​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​សត្វពាហនៈ​ពិសេស​គោក្របី​។​សត្វ​គោក្របី​ព្យាបាល​ដោយ​ប​សុ​ឪ​សថ​ឌី​ក្លូ​ហ្វេ​ណាក់​នៅពេលដែល​វា​ងាប់​តាម​ព្រៃ​លុះ​សត្វ​ត្មាត​ស៊ី​ខ្មោច​គោក្របី​នោះ​សត្វ​ជិត​ផុត​ពូជ​នេះ​នឹង​ងាប់​ដែរ​ក្នុង​រយៈពេល​តែ​១​ឬ​២​ថ្ងៃ​តែប៉ុណ្ណោះ​។​ ​សមាសភាពចូលរួមមាន៖ អាជ្ញាធរស្រុក/ឃុំ ភ្នាក់ងារសុខភាពសត្វភូមិ មន្រ្តីកសិកម្មក្រុង/ស្រុក មន្រ្តីបរិស្ថាន មកពីស្រុក/ក្រុងពាក់ព័ន្ឋចំនួន០៤មាន ស្រុកឆែប ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ សរុបប្រមាណ 85នាក់។ មានការគាំទ្រនិងសម្របសម្រួលដោយ៖ -គម្រោង USAID ព្រៃឡង់បៃតង -អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ/MAFF -អង្កការសមាគមអភិរក្សធនធានធម្មជាតិ(WCS) -មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB)។
ចំនួនអ្នកចូលទស្សនា
Flag Counter