ចេញផ្សាយ ១៨ ធ្នូ ២០១៩
157
ស្រុករវៀង ខេត្ដព្រះវិហារ
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ដ នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារបានចុះបង្ហាញពីការចរចារអាជីវកម្ម B2B និងតាមដានសម្របសម្រួលបច្ចេកទេសដាំបន្លែលើក្រុមពាក់កណ្ដាលអាជីព និងដោះស្រាយបញ្ហាផ្សេងៗ ជួនក្រុមកសិករដែលមានការគាំទ្រពីគម្រោងសាកវប្បកម្ម បន្លែ ផ្លែឈើ កម្ពុជា ដែលហៅថា(CHAIN) មានអ្នកចូលរួមសរុប០៤នាក់ ស្រី០៤នាក់ ស្ដិតនៅភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង ខេត្ដព្រះវិហារ។