ចេញផ្សាយ ១៨ ធ្នូ ២០១៩
132
ព្រឹកថ្ងៃទី 29/11/2019 គណៈប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការ បានចុះជួបសំណេះសំណាលការងារជាមួយប្រជាសហគមន៌កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ដែលបាននឹងកំពុងមមាញឹកប្រមូលផលស្រូវពីសមាជិក លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា។ ក្នុងឆ្នាំ2019 នេះសហគមន៌ខាងលើមានសមាជិកចំនួន ១៩៣គ្រួសារ បានចុះកិច្ចសន្យាតាមរយៈសហគមន៌ លក់ស្រូវសរីរាង្គជូនក្រុមហ៊ុន Amru Rice ក្នុងបរិមាណ ២១៣១តោន ។ ជាលទ្ឋផលគិតត្រឹមថ្ងៃទី 29/11/2019 នេះសហគមន៌បានប្រមូលផលស្រូវលក់ជូនក្រមហ៊ុនបានប្រមាណជិត ៦០% ហើយ។ ក្នុងខណៈនោះដែរ ក្រុមប្រតិភូបានពិនិត្យពីខ្សែចង្វាក់ វេចខ្ចប់អង្ករសរីរាង្គ សម្រាប់លក់ជូនទីផ្សារផងដែរ។