មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំធ្វើទិវាចម្ការបន្លែនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
184
ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំធ្វើទិវាចម្ការបន្លែនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហា » គោលបំណង - ផ្សព្វផ្សាយពីបច្ចេកទេសដាំ និងថែទាំដំណាំបន្លែ - ការគ្រប់គ្រងទឹក ការគ្រប់គ្រងស្មៅចង្រៃ និងការសរោចស្រប - វិធានការកំចាត់សត្វល្អិតចង្រៃ ការការពារជំងឺលើដំណាំ ការប្រៀបធៀបពូជដែលធន់នឹងសត្វល្អិត ជម្ងឺន និងលទ្ធផលទទួលបានជោគយនៃការអនុវត្តពិសោធន៍ដំណាំ - ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងកៅស៊ូគ្របរងដំណាំ » កម្មវិធីនេះមានការចូលរួមពីៈ ១.លោក មេភូមិស្រអែមខាងត្បូង ២.មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ៣.កសិករជាសមាជិកគម្រោងឈេន(CHAIN) និងកសិករមិនមែនជាសមាជិកគម្រោងបានចូលរួមក្នុងកម្មវិធីទិវានេះ » សរុបអ្នកចូលរួមចំនួន ៤០នាក់/ស្រី្ត២៩នាក់ គាំទ្រដោយគម្រោងបន្លែន និងផ្លែឈើកម្ពុជា ឈេន (CHAIN)ប្រចាំខេត្តព្រះវិហារ ចុងបញ្ចប់នៃកម្មវិធីមានរៀបចំពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter