សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ប្រារព្ឋពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានចាប់បដិសន្ធិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
151
#ព្រឹកថ្ងៃសៅ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ប្រារព្ឋពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាបានចាប់បដិសន្ធិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីប្រធានប្រធានមន្ទីរអង្គភាជុំវិញខេត្ត សមាជិក សមាជិកាសសយកខេត្តសរុប១២០០នាក់ ។ក្នុងឱកាសនោះ សមាជិក សមាជិកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការប្រារព្ឋអបអរខួបលើកទី៤១ពីរាជធានីភ្នំពេញផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត ពិតជាមានក្តីសោមន្សចូលរួមក្នុងពិធីអបអរសាទខួបលើកទី៤១នៃសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ ។ឯកឧត្តមបន្ថែមថាសហភាពសហព័ន្ធយុវជនកម្ពុជាជារណសិរ្សទូលំទូលាយ និងជាកម្លាំងសាមគ្គីមួយដ៏ធំក្នុងការចូលរួមតស៊ូរំដោះជាតិមាតុភូមិ ឱ្យរួចផុតពីក្រញាំបិសាចបនប្រល័យពូជ សាសន៍ ប៉ុល ពត ផងដែរ ។ ក្រោយមកនៅក្នុងមហាសន្និបាតលើកទី៣ សមាគយុវជនកម្ពុជា ធ្វើឡើងនៅ រាជធានីភ្នំពេញ នាថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចប្ដូរឈ្មោះពី « សមាគយុវជនកម្ពុជា » មកជា « សហភាពសហព័ន្ធយុវជនកម្ពុជា » ( ហៅកាត់ ថា ស.ស.យ.ក ) ហើយត្រូវបានអង្គមហាសន្និបាតផ្ដល់ សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំងឯកឧត្ដម ហ៊ុន ម៉ានី ធ្វើជាប្រធាន ។ ឯកឧត្តមបន្ថែមទៀតថាការប្រារពខួបលើកទី ៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩ នេះឡើង គឺក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ៖ ១.ដើម្បីឱ្យសមាជិក សមាជិកា និងយុវជនទូទៅបានយល់ច្បាស់ពីប្រវត្តិ បុព្វហេតុ និងពលីកម្មរបស់ អតីតយុវជន និងការលះបង់ ពុះពាររបស់ សមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ជំនាន់ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា ។ ២.ពង្រឹងសាមគ្គីភាព ឯកភាព និងបុព្វហេតុសហភាពសហព័ន្ធយុវជនកម្ពុជា ដល់សមាជិក សមាជិកា និងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់គ្រប់រូប ដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាបន្តចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបុព្វហេតុ សង្គមតាមរយៈការពង្រឹងសមត្ថភាពយុវជនឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំសម្រាប់កម្ពុជា ។ ៣.ផ្សព្វផ្សាយបន្តដល់ សមាជិក សមាជិកា និងមហាជន ជាពិសេសស្រទាប់យុវជន ឱ្យបានយល់ ច្បាស់ពីខ្លឹមសារនៃសុន្ទរកឋារបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងឱកាសនៃការរៀបចំអបអរសាទរខួបលើកទី ៤១ ឆ្នាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ ជាថ្មីម្ដងទៀត ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយក្រៃលែង និងសូមកោតសរសើរដល់សហភាព សហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលបានរៀបចំពិធី អបអរសាទរខួបលើកទី៤១នេះឡើង ព្រោះថាវាគឺកត្តាសំខាន់ក្នុងការបន្តបណ្ដុះស្មារតីដល់សមាជិក សមាជិកា និងយុវជនទូទៅឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសមិទ្ធផលថ្មីៗសម្រាប់សង្គមជាតិ និងបន្តជំរុញការព្រឹងសាមគ្គីភាព ឯកភាព របស់រចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយល់កាន់តែច្បាស់ពីបុព្វហេតុ និងបេសកកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្តបានផ្តាំផ្ញើដល់ក្មួយៗជាយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សីដ៏រឹងមាំត្រូវ ៖ -ខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ ធ្វើខ្លួនជាកូនល្អ និងជាយុវជនគំរូ ។ -ស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ។ -រក្សាឱ្យបាននៅ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ។ -ឆ្លៀតពេលទំនេរនាំគ្នាលេងកីឡា ជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ។ -ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ជៀសវាងការធ្វេសប្រហែសតែបន្តិចដែលនាំឲ្យមានវិប្បដិសារី មានគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការ ដែលធ្វើឲ្យបាត់បង់អនាគតរបស់ខ្លួន ។ -ត្រូវចូលរួមថែរក្សា ការពារ ឯករាជ្យ សន្តិភាព សេរីភាព ដែលមានស្រាប់ ។ -បន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត ឱ្យសមស្របពាក្យស្លោកមួយថា « យុវជនក្នុងបុព្វហេតុមាតុភូមិ » ។ -កុំជឿលើការញុះញង់ និងបោកប្រាស់របស់ក្រុមជនក្បត់ជាតិ សម រង្សី ដែលចង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter