ចេញផ្សាយ ១៨ ធ្នូ ២០១៩
141
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយក្នុងគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ទៅដល់អង្គការ International Volunteers of Yamagata (IVY) ដើម្បីអនុវត្តគម្រោង គាំទ្រកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម ចំនួន ១០ ក្នុងខេត្តព្រះវិហារ ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ឈីហូកុ សឺហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការIVY និងមានការចូលរួមជាសក្សីពីតំណាងសហគមន៍ដែលអនុវត្តគម្រោងផងដែរ។