ចេញផ្សាយ ១៨ ធ្នូ ២០១៩
118
ស្រុកជ័យសែន ខេត្តព្រះវិហារ
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មដាំដុះបន្លែ និងតាមដានការដាំដុះបន្លែ របស់ក្រុមកសិករដាំបន្លែភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ១៣នាក់ ស្រី០៨ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។