សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននឹងកំពុងមមាញឹក ព្រមទាំងសប្បាយចិត្តរីករាយ ប្រមូលផលស្រូវលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
125
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននឹងកំពុងមមាញឹក ព្រមទាំងសប្បាយចិត្តរីករាយ ប្រមូលផលស្រូវលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្យា។ ក្នុងឆ្នាំ2019នេះ សហគមន៌មានសមាជិក 216គ្រួសារ បានចុះឈ្នោះលក់ស្រូវសរីរាង្គរួមគ្នា តាមរយៈសហគមន៌ ដោយបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនខាងលើ នូវស្រូវសរីរាង្គបរិមាណជាង ៦៦២តោន។ គិតត្រឹមថ្ងៃទី 08/12/2019 ក្រុមហ៊ុនបានប្រមូលថ្លឹងដឹកចេញជាង 50%ហើយ ។ - ប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងួត) កសិករជាទូទៅលក់បានតម្លៃ 1500៛/kg ដល់ដៃសមាជិកកសិករ។ - ស្រូវសរពូជក្នុងស្រុកមានដូចជា នាងអុក, នាងអ៊ំ.... កសិករទទួលបានចន្លោះ ពី 1140៛-1180៛/kg ដល់ដៃសមាជិកកសិករ។
ចំនួនអ្នកចូលទស្សនា
Flag Counter