ចេញផ្សាយ ១៨ ធ្នូ ២០១៩
143
ស្រុកជ័យសែន ខេត្តព្រះវិហារ
នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលលេីការធ្វើផែនការអាជីវកម្មដាំដុះបន្លែ ដល់ក្រុមពាក់កណ្ដាលអាជីព ដែលស្ថិតនៅភូមិប្រមូលផ្ដុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ១១នាក់ ស្រី១១ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។