មន្ត្រីការិយាល័យកសិកម្មស្រុកគូលែន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយបុគ្គលិកអង្គការ HURREDO បុគ្គលិកអង្គការ FAO បានរៀបចំធ្វើទិវាស្រែបង្ហាញដំណាំស្រូវ
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
148
ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុកគូលែន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយបុគ្គលិកអង្គការ HURREDO បុគ្គលិកអង្គការ FAO បានរៀបចំធ្វើទិវាស្រែបង្ហាញដំណាំស្រូវ នៅភូមិព្រៃស្មាច់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។កម្មវិធីទិវានេះមានការអញ្ជើញចូលរួមពី៖ ១.លោក ឆេង អួយ មេឃុំគូលែនជើង ស្រុកគូលែន ២.លោក យីន ចិន អ្នកសម្រប សម្រួលគម្រោងប្រចាំខេត្តព្រះវិហារ ។ មានការគាំទ្រដោយគម្រោងជីវិត និងធម្មជាតិ (FAO)ប្រចាំខេត្តព្រះវិហារ ចុងបញ្ចប់នៃកម្មវិធីមានរៀបចំពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter