សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ឆ្លុះបញ្ជាំលទ្ធផលសម្រេចបាន ឆ្នាំ២០១៩ និងលើកផែនការឆ្នាំ២០២០ និងពិនិត្យការបញ្ចូលទិន្នន័យកសិករទទួលផល ព្រមទាំងកំណែរទម្រង់នៃការប្រមូលពត៌មានបន្ថែមក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មវិធីASPIRE កិច្ចប្រជុំនេះមានការចូលរួមក្រោមអធិបតីយភាព 1/លោក ពឹង ទ្រីដា ប្រធានមន្ទីរលសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ 2/លោក ព្រំ វិមាន ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធីASPIRE និ +គោលបំណង៖ ស្វែងយល់បន្ថែមពីបញ្ហា និងឧបស័គ្គនានាជុំវិញការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការអនុវត្តការងារកម្មវិធីដ៏ទៃទៀត ព្រមទាំងណែនាំ និងតម្រង់ទិសបន្ថែម ស្ដីពីការបញ្ចូលពត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់កម្មវិធីASPIRE។ កិច្ចប្រជុំនេះមានការចូលរួមលោកប្រធាន និងអនុប្រធាន ការិយាល័យកសិកម្មស្រុកគោលដៅទាំង៦កម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW) សរុបចំនួន៤៥នាក់/ស្រី១៥នាក់។