សហគមន៌កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារបានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០១៩
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
216
ថ្ងៃទី 15/12/2019 សហគមន៌កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារបានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០១៩។ សហគមន៌មានសមាជិកសរុប ៣៦០គ្រួសារ និងមានភាគហ៊ុនចំនួន ៦ ៤៥៨ ហ៊ុន។ សហគមន៌បានរកប្រាក់ចំណូលសរុបប្រចាំឆ្នាំ ២០១៩បានចំនួន 457 270 700៛ ពីមុខរបរចំនួន៣ មានដូចជា៖ (1)មុខរបរឥណទាន (2)មុខរបរផ្គត់ផ្គង់ជីសរីរាង្គ តង់ជាដើម (3)មុខ របរទីផ្សារលក់ស្រូវសរីរាង្គ ផលិតនិងលក់ទឹកបរិសុទ្ឋ ផលិតនិងលក់លូរនិងជើងតាង សរសរ។ ដោយមានការចូលរួមអង្កេតការពីអាជ្ញាធរភូមិ/ឃុំ/ស្រុក និងមានការសម្របសម្រួលពីកសិកម្មស្រុក សហការជាមួយការិយាល័យអភិវឌ្ឍសហគមន៌នៃមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តព្រះវិហារ ព្រមទាំងចូលរួមឧបត្ថម្ភគាំទ្រដោយអង្កការពុទ្ឋសាសនាន៌ដើម្បីអភិវឌ្ឍន៌ផងដែរ។ ក្រុមការងារទាំងអស់បានផ្តាំផ្ញើរឲ្យមានការចូលរួមឲ្យបានច្រើនថែមទៀតពីសមាជិកសហគមន៌ ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលអាចជួយប្រជាសហគមន៌បានក្នុងឆ្នាំ 2020 បន្តទៀតពីកសិកម្មតាមកិច្ចសន្យាមានដូចជា៖ ១. កសិករមានទីផ្សារស្រាប់មិនភ័យខ្លាចឈ្មួញក្រឡុក។ ២. កសិករទទួលបានជំនួយបច្ចេកទេសនិងចំណេះដឹងផ្សេងៗ។ ៣. កសិករទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យ។ ៤. កសិករផលិតនូវស្រូវ ដំឡូង ចន្ទីរ ..ដែលទីផ្សារត្រូវការនិងតាមស្តង់ដាការនាំចេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter