ការចុះកិច្ចសន្យាផលិតកម្មកសិកម្មលើការផលិតពូជស្រូវផ្កាម្លិះក្រហម រវាងសហគមន៍កសិកម្មចំនួន៣ ក្នុងស្រុកសង្គមថ្មីជាមួយ ក្រុមហ៊ុនអេមរុរ៉ាយស៍
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
317
ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 តាមរយះការចុះកិច្ចសន្យាផលិតកម្មកសិកម្មលើការផលិតពូជស្រូវផ្កាម្លិះក្រហម រវាងសហគមន៍កសិកម្មចំនួន3 ក្នុងស្រុកសង្គមថ្មីជាមួយ ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលមានសមាជិកផលិតសរុបចំនួន30នាក់ ដោយមានការសម្របសម្រួលពីអង្គការឌីភីអេ(DPA) និងគាំទ្រដោយអង្គការអុកហ្វាម(OXFAM) និងមានកិច្ចសហការណ៍ជាមួយមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និង នេសាទ ខេត្តព្រះវិហារ។ សហគមន៍កសិកម្មទាំង3បានលក់ស្រូវពូជផ្កាម្លិះក្រហមនៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដោយលក់សរុបបានចំនួន45,876គីឡូដោយ(បើធៀបនឹងកុងត្រាសហគមន៍ លក់បាន70% ហើយសមាជិកនីមួយបានរក្សាទុកពូជសុទ្ធល្អដើម្បីផលិតលក់អោយក្រុមហ៊ុននៅឆ្នាំក្រោយ និងចូលរួមផ្សព្វផ្សាយរក្សាពូជនេះផងដែរ។ អង្ករផ្កាម្លិះក្រហមនៅកម្ពុជាគឺជាអង្ករពិសេសមួយប្រភេទដែលមានពណ៌ក្រហមព្រោះវាមានផ្ទុកនូវជាតិអាតូស៊ីននិន។ អង្ករក្រហមមានរសជាតិឈ្ងុយឆ្ងាញ់ហើយមានអាហារូបត្ថម្ភខ្ពស់។ Through a Contract Farming for rice seed production of Cambodian Jasmine Red Rice between 3 ACs with AMRU Rice which has 30 members producers in total, with the facilitation of DPA and supported by Oxfam in cooperation with the Preah Vihear Provincial Department of Agriculture, Forestry and Fisheries. Camodian Jasmine red seeds on December 16th, 2019 with a total sale of 45,876kg (compared to 70% of CF ) member retained good seed to be sold to the company in next year)We are promote Cambodia Red Jasmine seed . cambodian jasmine red rice is a special variety of rice that is red in color because it contain anthocyanins . Red rice has a nutty flavor, and a high nutritional value .
ចំនួនអ្នកចូលទស្សនា
Flag Counter