ចេញផ្សាយ ១៨ ធ្នូ ២០១៩
132
ថ្ងៃទី 17/12/2019 មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលា ស្តីពី ការរៀបចំពង្រាងផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៌វិស័យកសិកម្មឆ្នាំ 2019-2023។
គោលបំណង ដើម្បីចូលរួមជំរុញកំណើនកសិកម្មប្រកប ដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងបង្កើនប្រសិទ្ឋភាពនៃការគ្រប់គ្រង ធនធានធម្មជាតិ ដី ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព។
សមាសភាពចូលរួមមាន៖ គ្រប់ការិយាល័យក្រោមឱវាទមន្ទីរ សង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល គ្រប់ការិយាល័យកសិកម្មក្រុង/ស្រុក ថ្នាក់ដឹកនាំមន្ទីរ និងទីប្រឹក្សាកម្មវិធី Aspire ផងដែរ។
រៀបចំគាំទ្រដោយ៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រៃប្រួលអាកាសធាតុ(Aspire)។