មន្ត្រី ចំនួន ២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អធិការកិច្ចការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ក្រោមអធិបតីភាព លោក ហូ ពុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្
ចេញ​ផ្សាយ ១៨ ធ្នូ ២០១៩
134
#នៅថ្ងៃចន្ទ ៥រោច ដល់ ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ដល់ ១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រី ចំនួន ២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អធិការកិច្ចការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ក្រោមអធិបតីភាព លោក ហូ ពុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម #ក្នុងគោលបំណង៖ បង្កើតការយល់ដឹងអំពីបច្ចេកទេសស្តីពី ការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ #ដែលស្ថិតនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ #ដែលអញ្ជើញមកពីខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កណ្តាល កំពង់ឆ្នាំង ព្រៃវែង តាកែវ និងកំពត អ្នកចូលរួមសរុប ២៦នាក់/ស្រី ៤នាក់។ #រៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter