ស្រុកឆែប ÷ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យកសិកម្មស្រុកឆែបខេត្តព្រះវិហារ មានរៀបចំកម្មពិធីចែកសម្ភារៈកសិកម្មគាំទ្រដល់ការងារផលិតកម្មកសិកម្ម។ ក្រុមកសិករ ចំនួន១១៣គ្រួសារក្នុងនោះក្រុមកសិករបណ្តុំ ៥១គ្រួសារ ក្រុមកសិករសាយភាយ៦០គ្រួសារ និងកសិករឆ្នើម០២គ្រូសារ ដែលទទួលបានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) មកពីបណ្តាឃុំគោលដៅនានានៃស្រុកឆែប ខេត្តព្រះវិហារ ។ សភ្ភារៈកសិកម្មដែលក្រុមកសិករទទួលបានសម្រាប់គាំទ្រសកម្មភាពផលិតកម្មបន្លែ និងការចិញ្ចឹមសត្វមានដូចជា៖ ម៉ាស៊ីនធ្វើរងបន្លែ ម៉ាស៊ីនបូមទឹក ម៉ូទ័រកិនចំណីសត្វ សំណាញ់សំរាប់សាងសង់ទ្រុងមាន់ កៅស៊ូគ្របរងបន្លែ ប្រព័ន្ឋដំណក់ទឹក ម៉ូទ័របូមទឹក ធុងស្តុកទឹក ........។ សមាសភាពចូលរួមមានកម្មវិធីមាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្រ្តីការិយាល័យកសិកម្មស្រុកឆែប ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃំុ ព្រមទាំងទីប្រឹក្សាកម្មវិធី Aspire ផងដែរ