នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យកសិកម្មស្រុកសង្គមថ្មី មានរៀបចំកម្មវិធីផ្តល់សំភារៈកសិកម្ម ដល់ក្រុមកសិករបណ្តុំដាំដុះដំណាំបន្លែនិងចិញ្ចឹមសត្វចំនួន ៧០គ្រួសារ មកពីបណ្តាឃុំគោលដៅ នៃស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ សំភារៈគាំទ្រដល់សកម្មភាពផលិតកម្មកសិកម្មផ្តល់ជូនដល់ក្រុមកសិកររួមមាន៖ ធុងទឹក ម៉ាស៊ីនបូមទឹក ម៉ូទ័របូមទឹក ប្រព័ន្ឋដំណក់ទឹក ម៉ាស៊ីនរៀចំដីដាំដុះបន្លែ កៅស៊ូគ្របរងបន្លៃ សំណាញ់សុវត្ភិភាពការចិញ្ចឹមសត្វ ម៉ូទ័រកិនបន្លែនិងកិនធញ្ញជាតិសម្រាប់ការចិញ្ចឹមសត្វ .....។ សមាសចូលរួមកម្មវិធីខាងលើមាន៖ -លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ - លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី - លោកប្រធាន អនុប្រធានមន្ទីរ កសិកម្ម - ទីប្រឹក្សា កម្មវិធី Aspire - ការិយាល័យកសិកម្មស្រុក និងសហការី។ គាំទ្រដោយកម្មវិធី Aspire.។