ចេញផ្សាយ ២៧ ធ្នូ ២០១៩
239
នៅថ្ងៃពុធ ១២រោច ខែមិគសិរ ដល់ ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ដល់ ២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងាររបស់អង្គការឌីភីអេ (DPA/PP)បានសម្របសម្រួលលើការបណ្តុះបណ្តាលស្តីជំនាញសម្របសម្រួលនិងឧទ្ទេសនាម(Facilitation and Presentation Skill) ដល់ក្រុមស្ត្រីឆ្នើមដែលមកពី២០
សហគមន៍កសិកម្ម(ACs)នៃសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC)និងបុគ្គលិកសហភាព ។
កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី២៣នាក់។