ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ២កើតខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាអង្គការ (RECOFTC) បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុប របាយការណ៍របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធាន មន្ទីរកសិកម្ម រកក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ អភិបាលរងស្រុក និងលោក លោកស្រីជាមន្ដ្រីខណ្ឌរដ្ឋព្រៃឈើ មេឃុំដែលពាក់ព័ន្ធ សរុប ២៥នាក់។