សហគមន៍កសិកម្មនៅខេត្តព្រះវិហារ បានទទួលការបណ្ដុះបណ្ដាលអំពីការអនុវត្តកសិកម្មតាមកិច្ចសន្យាលើដំណាំចន្ទី
ចេញ​ផ្សាយ ២៨ ធ្នូ ២០១៩
202
ខេត្តព្រះវិហារ៖ នៅសប្តាហ៌ទី៤ ខែធ្នូ ឆ្នាំ2019 នេះក្រុមការងារអង្កការ អ្នកស្ម័ក្រចិត្តអន្តរជាតិ Yamagata(IVY) និងសហគមន៌កសិកម្ម រួមជាមួយមន្រ្តីកសិកម្មស្រុក បានរៀបចំសិក្ខាសាលាបង្ហាញដល់សហគមន៌កសិកម្មចំនួន ០៦ បន្ថែមទៀតនៅស្រុកជាំក្សាន្តនិងស្រុកជ័យសែន។ 1-សហគមន៌ជាំក្សាន្តជាយដែនមានជ័យ 2-សហគមន៌រំដោះស្រែសាមគ្គី 3-សហគមន៌ទឹកក្រហមកែលម្អរជីវភាព 4-សហគមន៌កសិកម្មកន្ទួត 5-សហគមន៌ច្រាច់សាលវន្តមានជ័យ 6-សហគមន៌ពុទ្រាវឌ្ឍនៈសាមគ្គីមានជ័យ គោលបំណងឲ្យសមាជិកសហគមន៌បានយល់ពីសារៈសំខាន់នៃការអនុវត្តកសិកម្មតាមកិច្ចសន្យា និងចូលរួមអនុវត្តគម្រោងកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំ ស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៌កសិកម្ម។ សូមបញ្ជាក់៖ នាដើមឆ្នាំ2019 កន្លងមកគម្រោង IVY បានរៀបចំសម្រប សម្រួលសហគមន៌ចំនួន 05 បានចុះកិច្ចសន្យាម្តងរួចមកហើយ នឹងក្នុងឆ្នាំ 2020នេះនឹងបន្តចុះកិច្ចសន្យាបន្តទៀតជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៌កសិកម្មកម្ពុជា CACC។
ចំនួនអ្នកចូលទស្សនា
Flag Counter