ការិយាល័យកសិកម្មស្រុកជ័យសែនបានរៀបចំពិធីចែកសម្ភារៈកសិកម្មដល់កសិករចំនួន១០៤នាក់
ចេញ​ផ្សាយ ៣០ ធ្នូ ២០១៩
361
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកជ័យសែន បានរៀបចំពិធីចែកសម្ភារៈគាំទ្រការងារផលិតកម្មបន្លែនិងការចិញ្ចឹមសត្វ មានចំនួន ១៩ មុខមានដូចជា៖ សំណាញ់ព័ទ្ឋទ្រុងមាន់ ទ្រុងបំបែកកូនមាន់ អំពូលកំដៅកូនមាន់ សំណាញ់ព័ទ្ឋសួនបន្លែ កៅស៊ូគ្របរងបន្លែ ប្រព័ន្ឋដំណក់ទឹក ធុងស្តុកទឹក ម៉ូទ័របូមទឹក ម៉ូទ័រកិនចំណីសត្វ ម៉ូទ័រកិនបន្លែ ស្នូកដាក់ទឹកសត្វ ស្នូកចំណីសត្វ ត្រេបណ្តុះបន្លែ ម្សៅប្រេមិច ... បានចែកជូនដល់ក្រុមកសិករទទួលផលចំនួន០៣ក្រុមស្មើ ១០៤គ្រួសារក្នុងនោះមាន៖ ១-កសិករក្រុមបណ្តុំផលិតមានចំនួន ២៨គ្រួសារ ២-ក្រុមកសិករឆ្នើម ០៦គ្រួសារ ៣-ក្រុមកសិករសាយភាយ ចំនួន ៧០ គ្រួសារ។ សមាសភាពចូលរួមក្នុងកម្មវិធីខាងលើមាន៖ -លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងសហការី -លោក គឹម សាត អភិបាលរងស្រុកជ័យសែន -មន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ។ គាំទ្រដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter