ការិយាល័យកសិកម្មស្រុកជាំក្សាន្តបានរៀបចំពិធីចែកសម្ភារៈកសិកម្មដល់កសិករ
ចេញ​ផ្សាយ ០១ មករា ២០២០
469
ស្រុកជាំក្សាន្ត ខេត្ត្រះវិហារ៖ ថ្ងៃទី 31/12/2019 ការិយាល័យកសិកម្មស្រុកជាំក្សាន្ត បានរៀបចំពិធីចែកសម្ភារៈគាំទ្រការងារផលិតកម្មបន្លែនិងការចិញ្ចឹមសត្វ ជូនដល់កសិករ០៣ក្រុមស្មើ ១៣៤គ្រួសារ រួមមាន៖ -កសិករក្រុមបណ្តុំ ចំនួន ៦០គ្រួសារ -ក្រុមកសិករសាយភាយ ចំនួន ៧០គ្រួសារ -កសិករឆ្នើម ០៤ គ្រួសារ។ សំភារៈក្រុមកសិករទទួលបានមានដូចជា៖ ម៉ាស៊ីនបូមទឹក ម៉ូទ័របូមទឹក សំណាញ់ព័ទ្ឋទ្រុងមាន់ សំណាញ់ព័ទ្ឋសួនបន្លែ កៅស៊ូគ្របរងបន្លែ ប្រព័ន្ឋដំណក់ទឹក ធុងស្តុកទឹក ម៉ូទ័រកិនបន្លែ ស្នូកដាក់ទឹកសត្វ ស្នូកចំណីសត្វ ត្រេបណ្តុះបន្លែ ... ។ សមាសភាពចូលរួមក្នុងកម្មវិធីខាងលើមាន៖ -ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងសហការី រួមជាមួយទីប្រឹក្សា កម្មវិធី Aspire ផងដែរ. -មន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ។ គាំទ្រដោយកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ(Aspire)។
ចំនួនអ្នកចូលទស្សនា
Flag Counter