លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំពិភាក្សាក្នុងការរៀបចំបែបផែនសម្រាប់ការអនុវត្តលើមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ចេញ​ផ្សាយ ០៣ មករា ២០២០
182

នៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពិភាក្សាក្នុងការរៀបចំបែបផែនសម្រាប់ការអនុវត្តលើមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងទម្រង់ពាក្យស្នើសុំបែបបទនីតិវិធីនៅអង្គភាពច្រកចេញចូលតែមួយ(រាជធានី ខេត្ត) ព្រមទាំងបញ្ហាផ្សេងៗ ក្រោមអធិបតីភាព ឯ.ឧ គុយ ម៉ារ៉ាឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រព្រឹត្តទៅនៅសាលប្រជុំនៃនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិដែលមានសិមាជិការចំនួន ៤៤នាក់/ស្ត្រី ០៣នាក់។ ​ គោលបំណងកិច្ចប្រជុំ បានជជែកគ្នាពី ១.ពិនិត្យឡើងវិញលើការធ្វើប្រតិភូកម្ម ការផ្ទេរផ្តាច់មុខនូវមុខងារ ធនធានមនុស្ស ការផ្តល់សេវាកម្ម ដែលផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការជំរុញរៀបចំឲ្យលឿននូវការធ្វើបែបផែនមុខងារនៃការអនុវត្តការងារទៅតាមមុខងារជំនាញបច្ចេកទេស (ការផ្តល់សេវាកម្មរបស់ផ្សព្វផ្សាយកសិកម្ម ផលិតកម្មនិងសុខភាពសត្វ នីតិកម្មកសិកម្ម វារីវប្បកម្មទឹកសាប/សមុទ្រ និងសេវាកម្មរដ្ឋបាលព្រៃឈើ)។ ២.ផ្សព្វផ្សាយពីអនុក្រិត្យ១១៨ និងអនុក្រិត្យថ្មី១៨២,១៨៣,១៨៤ ដែលផ្តោតលើការរៀបចំបែបផែនសម្រាប់ការអនុវត្ត ទម្រង់ពាក់ស្នើសុំ បែបបទនីតិវិធី ផ្ទេរទៅឲ្យរដ្ឋបាលក្រុង/ស្រុក ខណ្ឌ និងអង្គភាពច្រកចេញចូលតែមួយ។ ៣.ចំនុចចុងក្រោយស្នើឲ្យអង្គភាពតាមខេត្ត រដ្ឋបាល/អគ្គនាយកដ្ឋានទាំងអស់យកក្លឹមសារនៃរកិច្ចប្រជុំ ទៅពិភាក្សា ឬប្រជុំចង្អៀតសម្រេចឯកភាពជាបឋម និងមានការរៀបចំឲ្យលឿនឆ្លើយតបមកក្រសួងវិញ ដើម្បីមានប្រជុំសិក្ខាសាលារួមទាំងអស់នៅថ្នាក់ក្រសួង និងឆ្លើយតមឲ្យទាន់ក្នុងដើមត្រីមាសទី១ ទៅក្រសួងមហាផ្ទៃវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter