មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ធ្វើបទបង្ហាញពីសក្ដានុពលកសិកម្មខេត្តព្រះវិហារ ជូនក្រុមហ៊ុនឯកជន
ចេញ​ផ្សាយ ១០ មករា ២០២០
151

ខេត្តព្រះវិហារ៖ ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានទទួលរៀបចំកិច្ចប្រជុំពិភាក្សារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ជាមួយ PMAUC និងក្រុមហ៊ុនប្រមូលទិញកសិផលកសិកម្មដូចជា ក្រុមហ៊ុនអេមរុ រ៉ាយស៍(AMRU RICE) ក្នុងនោះផងដែលតំណាងមន្ទីរបានធ្វើបទបង្ហាញស្តីពី សក្តានុពលវិស័យកសិកម្មសំខាន់ៗក្នុងខេត្តព្រះវិហារ ជូនក្រុមហ៊ុន ក្រោមអធិបតីភាព លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ក្រោយពីបានធ្វើបទបង្ហាញរួច ខាងក្រុមហ៊ុនបានចាប់អារម្មណ៍ទៅលើផលិតផលដូចជា ល្ង សណ្តែកសៀង សណ្តែកបាយ សណ្តែកដី ហើយខាងក្រុមហ៊ុនត្រូវការយកសំណាក ផលិតផលទាំង ៤មុខ ខាងលើយកទៅវិភាគផងដែរ។ អ្នកចូលរួមសរុប ១៣នាក់/ស្រី១នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter