ស្រុកជាំក្សាន្ត៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០សកម្មភាពលក់ដំឡូងមីសរីរាង្គ របស់កសិករដាំដំឡូងមី នៅស្រុកជាំក្សាន្ត (សហគមន៏កសិកម្មជាំក្សាន្តជាយដែន) ខេត្តព្រះវិហារ ជូនក្រុមហ៊ុន CACC។ កសិករ លោកមានប្រសាសន៏ថា៖ ឆ្នាំនេះ ដំឡូងមីស្រស់ មានតម្លៃថ្លៃបើប្រៀបធៀបជាមួយឆ្នាំមុនៗ។ ឆ្នាំទៅម៊ិញ ដំឡូងមីស្រស់ ១គក្រ តម្លៃតែ ៣៤០រៀល រីឯឆ្នាំនេះ ១គក្រ តម្លៃកើនដល់ ៣៧០រៀល។ កសិករយើង លោកមានការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះតម្លៃដំឡូងមីស្រស់ នៅឆ្នាំនេះ។ លទ្ធផលនេះ គឺដោយសារមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ គ្រប់ជាន់ថ្នាក់ ជាពិសេសលោកប្រធានមន្ទីរ ក្នុងការសហការ និង បង្កើតកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយក្រុមហ៊ុន CACC និង មានការខិតខំប្រឹងប្រែងរបស់កសិកររបស់យើង។