ចេញផ្សាយ ១៦ មករា ២០២០
115
រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ មានការរៀបចំពិធីបិទការប្រកួតកីឡាបាល់ទាត់ ដេីម្បីអបអរសាទរក្នុងទិវាជាតិ ៧មករា ខួបលើកទី៤១ នៅតារាងបាល់ទាត់ស្រុករវៀងក្រោមធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុក និងលោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុកផងដែរ។
ក្រុមកីឡាករបានចូលរួមប្រកួតមានចំនួន ១៦ក្រុម ក្នុងនោះមានក្រុមកីឡាករមហាជនសរុប១០ក្រុម និងក្រុមកីឡារក្របខ័ណ្ឌសិស្សមធ្យមសិក្សាចំនួន ០៤ក្រុម ព្រមទាំងមានការប្រកួតមិត្តភាព រវាងក្រុមកីឡាករភ្នំដែកនិងក្រុមកីឡាករអេស៊ីលីដាស្រុករវៀង។
ការប្រកួតបានរៀបចំចាប់ពី ថ្ងៃទី 01-07/01/2020 នៅតារាងបាល់ទាត់ខាងលិចទីរួមស្រុករវៀង ខេត្តព្រះវិហារ។