ខេត្តព្រះវិហារ សូមអបអរសាទរខួបលើកទី ៤១ ឆ្នាំ ថ្ងៃជ័យ​ជម្នះ ៧មករា ១៩៧៩-២០២០​ ខេត្ត​ព្រះវិហារ
ចេញ​ផ្សាយ ១៦ មករា ២០២០
145
ខេត្តព្រះវិហារ សូមអបអរសាទរខួបលើកទី ៤១ ឆ្នាំ ថ្ងៃជ័យ​ជម្នះ ៧មករា ១៩៧៩-២០២០​ ខេត្ត​ព្រះវិហារ!!! នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១៥កើត ខែបុស្ស​ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី ៤១ ឆ្នាំ​ នៃថ្ងៃជ័យជម្នះ (៧ មករា-១៩៧៩~៧ មករា ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ​មូលដ្ឋាន ខេត្តព្រះវិហារ និងលោកជំទាវ ឱ សុខុម សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្រាក់សុវណ្ណ អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះវិហារ​ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានវត្តមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី កងកម្លាំងតាមបណ្តោយព្រំដែន មន្ត្រីរាជការជុំវិញខេត្ត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណជាង ២ពាន់នាក់ នៅមណ្ឌលកីឡានដ្ឋានខេត្តព្រះវិហារ។ មតិស្វាគមន៍របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ​ ថ្ងៃទី៧មករា ជាថ្ងៃកំណើតទី២ ដែលបាននាំកម្ពជា ទទួលបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលទាំងនេះហើយបានកើតចេញពីថ្ងៃ៧ មករា ក្រោមការដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ ជាប្រធាន​គណ​បក្ស​ប្រជា​ជនកម្ពុជា​។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋទូទាំងខេត្ត ចងចាំមិនបំភ្លេចបានស្មារតី ៧មករា ស្ថិតក្នុងដួងចិត្តប្រជជន បើគ្មានថ្ងៃ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះឡើយ។ ដូចនេះយើងត្រូវការពារឲ្យបាននិង អគុណនូវសន្តិភាព អគុណសម្តេចតេជោ ដែលបានដឹកនាំនាវាកម្ពុជា មានរីកចម្រើនរហូតដល់បច្ចុប្បន្ន ។ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក បេសកកម្ម​ពិសេស​ និង​ជា ប្រធាន​ក្រុមការងារថ្នាក់​ជាតិ​ចុះជួយមូលដ្ឋាន​ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ជ័យជំនះ ៧ មករា គឺតម្លៃមិនអាចកាត់ថ្លៃបាន ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបាននាំកម្ពុជាទទួលនូវឯកភាពជាតិ បង្រួបបង្រួមជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ ទាំងនេះកើតចេញកម្លាំងអ្នកសេហាជាតិបរិសុទ្ឋ បង្កើតជារណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ១៩៧៨ ផ្តួលរលំប្រល័យពូជសាសន៍ ប៉ុលពត ដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត ៣លាននាក់។ ក្នុងរយៈពេល ៤១ឆ្នាំនេះ ដែលកម្ពុជាបានពុះពារគ្រប់ឧបសគ្គ ខិតខំស្តារ កសាងអភិវឌ្ឍមាតុភូមិរហូតទទួលបាន នូវសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍរីកចម្រើនតាមរយះការដាក់ចេញនយោបាយឈ្នះ ឈ្នះ គោលនយោបាយចតុកោណ និងគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើសពីនេះទៀតក្នុងនាមប្រជាពលរដ្ឋ សូមប្តេជ្ញាការពារសុខសន្តិភាពស្ថេរភាពនយោបាយ និងការអភិវឌ្ឍឲ្យបានស្ថិតស្ថេរយូរអង្វែងតរៀងទៅ។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើរដល់អង្គមិទិញ្ញទាំងមូលជាពិសេសយុវជន សិស្សានុសិស្សជំនាន់ក្រោយ ត្រូវការពារឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្តារអភិវឌ្ឍប្រទេស ការចូលរួមអនុវត្តនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល និងការចូលរួមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពង្រឹងនីតិរដ្ឋ​ គោរពគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ការអនុត្តភូមិឃុំមានសុវត្ថិភាពជាពិសេសគាំទ្រសារនយោបាយ អគុណសន្តិភាពអគុណសម្តេចតេជោ រួមសាមគ្គីភាព បន្តការពារសុខសន្តិភាពឲ្យបានគង់វង្សជានិរន្ត៍៕
ចំនួនអ្នកចូលទស្សនា
Flag Counter