មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ដំណើរការនៃការពិសោធន៍បង្កើតដោយមានការចូលរួមប្រព័ន្ធដាំដុះដំណាំផ្អែកលើគោលការណ៍នៃកសិកម្មអភិរក្សសម្រាប់ប
ចេញ​ផ្សាយ ១៦ មករា ២០២០
278
ថ្ងៃអង្គារ ៥រោច-ពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២០ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ដំណើរការនៃការពិសោធន៍បង្កើតដោយមានការចូលរួមប្រព័ន្ធដាំដុះដំណាំផ្អែកលើគោលការណ៍នៃកសិកម្មអភិរក្សសម្រាប់ប្រព័ន្ធដាំដុះដំណាំតំបន់ទំនាប និងដំណាំតំបន់ខ្ពង់រាប និងផលិតកម្មគ្រាប់ពូជដំណាំគម្របដី របស់គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអភិរក្សនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្សនៃនាយកដ្ឋានគ្រប់ គ្រងដីកសិកម្មនៅស្រុកបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ «គោលបំណង៖ -ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទាំងភាពងាយស្រួលនិងសារៈប្រយោជន៍ ព្រមទាំងកត្តារារាំង និងការលំបាកដែលតម្រូវឲ្យរកដំណោះស្រាយ ក្នុងការទទួលយក និងអនុវត្តបច្ចេកកសិកម្មអភិរក្ស និងសេវាករ -ដើម្បីបង្ហាញ និងផ្លាស់ប្តូរបទពិសោធន៍ពីការប្រើប្រាស់ដំណាំគម្របដីសម្រាប់ដំណាំស្រូវទំនាបទឹកលិចពឹងទឹកភ្លៀង និងដំណាំប្រចាំឆ្នាំខ្ពង់រាបដូចជាពោត និងដំឡូងមី -ដើម្បីបង្ហាញ និងផ្លាស់ប្តូរបទពិសោធន៍ពីផលិតកម្មពូជដំណាំគម្របដីនៅតំបន់ខ្ពង់រាប ។ ដែលមានសមាសភាពអ្នកចូលរួមមកពី០៤ខេត្ត គឺខេត្តព្រះវិហារ កំពង់ធំ សៀមរាប និងរតនគីរី និងក្រុមការងារការពារដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បុគ្គលិកអង្គការ(HEKS) បុគ្គលិកអង្គការស្វីសខន់ថាក់ ,ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK, Amret សរុបអ្នកចូលរួមចំនួន៣៣នាក់ ស្រី០៩នាក់ ដោយមានការគាំទ្រដោយថវិកាដោយគម្រោងជីវិត និងធម្មជាតិ(FAO) ។
ចំនួនអ្នកចូលទស្សនា
Flag Counter