ឯកឧត្តម​ អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំក្រុមការងារប្រជុំ ចុះពិនិត្យទីតាំងផ្ទាល់ និងវាយតម្លៃការស្នើសុំធ្វើបង្កាន់ដៃកាន់កាប់ដីធ្លីថ្មីរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត
ចេញ​ផ្សាយ ១៧ មករា ២០២០
130
ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍្ត ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម​ អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារក្នុង កិច្ចប្រជុំចុះពិនិត្យទីតាំងផ្ទាល់ និងវាយតម្លៃការស្នើសុំធ្វើបង្កាន់ដៃកាន់កាប់ដីធ្លីថ្មីរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ៕
ចំនួនអ្នកចូលទស្សនា
Flag Counter