ចេញផ្សាយ ១៧ មករា ២០២០
320
កសិករ ហែម ជាតិ អាយុ ៤២ឆ្នាំ និងប្រពន្ធ ម៉ាប កែវ ដែលមានកូនចំនួន ៤នាក់ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមុនពេលចូលរួមជាមួយគម្រោងឈេន គាត់បានដាំដំណាំត្រសក់ស្រូវ និងត្រកួនមួយចំនួន ក្នុងផ្ទៃដី ១០០០ម៉ែត្រការ៉េ ដែលទទួលបានចំណូល ៦០០,០០០រៀល ហើយការដាំដុះតែក្នុងរដូវមានទឹកភ្លៀង។
ចាប់តាំងពីចូលជាសមាជិកបណ្ដុំអាជីវកម្មក្នុងឆ្នាំ២០១៨ ដែលគាំទ្រដោយគម្រោងឈេនCHAIN គ្រួសារគាត់បានទទួលបានចំណេះដឹងបច្ចេកទេសកសិកម្មថ្មីៗ ដែលបានគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដូចជាបណ្ដុះកូន,រៀបចំដី លើករង គ្របរង,ដាក់សំណាញ់ទ្រើង,ការថែទាំ,កាត់តដើមត្រប់ប៉េងប៉ោះ,ដំណាំដែលទទួលបានតម្លៃថ្លៃ ត្រសក់ផ្អែម និងការរៀបចំប្រព័ន្ធស្រោចស្របដោយសន្សំទឹក និងកំលាំងពលកម្ម ដោយបានពង្រីផ្ទៃដីរហូតដល់ ៤០០០ម៉ែត្រការ៉េ ហើយអាចដាំដុះបានពេញមួយឆ្នាំផងដែរ ដោយចំណូលដែលទទួលបានពីការផលិតបន្លែប៉េងប៉ោះ, ត្រសក់, ត្រប់, សណ្ដែកកួរ ប្រមាណ ៥,៥០០,០០០រៀល ក្នុងឆ្នាំ២០១៩កន្លងទៅ។