ចេញផ្សាយ ២០ មករា ២០២០
247
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអមដំណើរ លោក ស៊្រុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មសាមគ្គីសែនមនោរម្យ ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
##លទ្ឋផលឆ្នាំ២០១៩:
-សមាជិកសរុបចំនួន188នាក់(ស្រី១១៣នាក់)
-មុខរបរ:
1.ឥណទានកសិកម្មខ្នាតតូច
2.លក់ទឹកស្អាត
3.ផលិតស្រូវសរីរាង្គតាមកិច្ចសន្យាលក់អោយក្រុមហ៊ុនSignatures of Asia (SoA)
-ភាគហ៊ុនសរុបមានចំនួន៤៣២៨ភាគហ៊ុន (20000៛/ភាគហ៊ុន)
-លក់ស្រូវសរីរាង្គអោយក្រុមហ៊ុនSoA បាន៤៦តោន
-ដើមទុនសរុប310,362,600៛
-ប្រាក់ចំណូលប្រចាំឆ្នាំ16,965,500៛
-ចំណាយប្រចាំឆ្នាំ 2,571,500៛
-ប្រាក់ចំណេញសុទ្ឋសរុប14,394,000៛
##ផែនការឆ្នាំ២០២០
-ពង្រីកសមាជិកផលិតស្រូវសរីរាង្គ
-សាងសង់ប្រពន្ឋ័ទឹកស្អាតបន្ថែម
-ដោះស្រាយបំណុលឆ្នាំចាស់
-ពង្រឹងក្រុមចិញ្ចឹមសត្វ