ចេញផ្សាយ ២០ មករា ២០២០
118
រដ្ឋបាលខេត្តព្រះវិហារ,ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
នាយខណ្ឌរដ្ឋបាលជលផល និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមប្រជុំពិភាក្សា និងផ្ដល់យោបល់លេីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមវិនិយោគពេញលេញ(ESIA) លេីគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល (ចាប់ពីអនុស្ថានីយអគ្គិសនីខាងកេីតភ្នំពេញ ទៅព្រំដែនឡាវ) ដេីម្បីតភ្ជាប់ដេីម្បីយកទៅប្រើប្រាស់នៅស្ថានីយ៍អគ្គិសនីខាងកេីតភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត ។ ដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលខេត្ត លោកអភិបាលរងស្រុកពាក់ព័ន្ធ លោកលោកស្រី ប្រធាន/អនុប្រធានមន្ទីរ ពាក់ព័ន្ធ លោកលោកស្រីតំណាងក្រុមហ៊ុន អគ្គិសនីកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ។