ចេញផ្សាយ ២៣ មករា ២០២០
139
ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ សហគមន៍កសិកម្មស្ដៅអភិវឌ្ឃន៍ បានប្រារព្ធកម្មវិធីមហាសន្និបាតប្រចាំឆ្នាំលើកទី៥ ក្នុងឆ្នាំ២០១៩ ស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
##លទ្ឋផលឆ្នាំ២០១៩:
-សមាជិកសរុបចំនួន236នាក់(ស្រី175នាក់)
-មុខរបរ:
1.ឥណទានកសិកម្មខ្នាតតូច
2.លក់ស្រូវសរីរាង្គជូនក្រុមហ៊ុនអេមរុរ៉ាស៍តាមកិច្ចសន្យា
3.ផ្គត់ផ្គង់ពូជស្រូវផ្កាម្លិះក្រហមជូនក្រុមហ៊ុនអេមរុរ៉ាស៍តាមកិច្ចសន្យា
4. ផ្គត់ផ្គង់ជីសរីរាង្គខូបជូនសមាជិកផលិតរបស់សហគមន៍
-ភាគហ៊ុនសរុបមានចំនួនភាគហ៊ុន5,536 (20,000៛/ភាគហ៊ុន) -លក់ស្រូវសរីរាង្គអោយក្រុមហ៊ុនAMRU Rice បាន30,366kg
-ដើមទុនសរុប110,720,000៛
-ប្រាក់ចំណូលប្រចាំឆ្នាំ25,326,400៛
-ចំណាយប្រចាំឆ្នាំ 7,934,200៛
-ប្រាក់ចំណេញសុទ្ឋសរុប17,392,200៛
##ផែនការឆ្នាំ២០២០
-ពង្រីកសមាជិកផលិតស្រូវសរីរាង្គ
-រៀបចំកសាងរបងស្នាក់ការសហគមន៍
- ទិញលក់ដំឡូងមី ស្ងួត
-ដោះស្រាយបំណុលឆ្នាំចាស់
-ពង្រឹងក្រុមចិញ្ចឹមសត្វ បន្លែ
- ឥណទានសាច់ប្រាក់
##ការបោះឆ្នោតជ្រើសរើសថ្នាក់នាំអាណត្តិថ្មី
1.លោកស្រី ជូ មេត្តា ប្រធានក្រុមប្រឹក្សាភិបាល
2. លោកស្រី ភក្ដី លីណា អនុប្រធានក្រុមប្រឹក្សាភិបាល
3. លោក សោម ម៉ៅ ប្រធានគណះកម្មការត្រួតពិនិត្យ
4. លោក ឆាង លី អនុប្រធានគណះកម្មការត្រួតពិនិត្យ
5. លោកស្រី កែ ទេវិន (មិនទាន់បែងចែកតួនាទី)
6. លោក ហង្ស ជា (មិនទាន់បែងចែកតួនាទី)
7. លោក សាត់ មឿង (មិនទាន់បែងចែកតួនាទី)
8. កញ្ញា ចេង ស្រីលៀន (មិនទាន់បែងចែកតួនាទី)
###ចូលរួមគាំទ្រមហាសន្និបាទដោយ
- អង្គការឌីភីអេ DPA
- អង្គការទស្សនះពិភពលោក World Vision
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
- អាជ្ញាធ័រមូលដ្ថាន (ឃុំ,ភូមិ,បុស្តិនគរបាល)