ចេញផ្សាយ ២៣ មករា ២០២០
153
ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះពិនិត្យដំណើរការតម្លើងម៉ាស៊ីនរបស់អង្គការAVSF ដែលគាំទ្រដោយកម្មវិធីAspire ជូនសហគមន៍កសិក្មតស៊ូសែនជ័យ ស្ថិននៅស្រុកជ័យសែន និងសហគមន៍កសិកម្មព្រះឃ្លាំងអភិវឌ្ឍន៍។លទ្ឋផល:
-ដំណើរការតម្លើងម៉ាស៊ីនកិនស្រូវសហគមន៍កសិកម្មតស៊ូសែនជ័យ បានសាងសង់រួចរាល់បានប្រមាណជា៨៥ភាគរយ ហើយក្នុងឆ្នាំ២០២០នេះសហគមន៍មានស្រូវស្តុកជាង៣០តោន សម្រាប់ចែកចាយទៅទីផ្សារ
-សហគមន៍កសិកម្មព្រះឃ្លាំងអភិវឌ្ឍន៍បានតម្លើងម៉ាស៊ីរួចរាល់១០០ភាគរយ ហើយបើតាមផែនការគឺសហគមន៍គ្រោងស្រូវប្រមាណជាង៣០តោន ក្នុងការកិនលក់ទៅកាន់ទីផ្សារផងដែរ។