ចេញផ្សាយ ២៧ មករា ២០២០
202
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំ២០២០ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជានាយកអនុកម្មវិធី ASPIRE ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធី ASPIRE
គោលបំណងកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១. ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានសម្រេចក្នុងឆ្នាំ២០១៩
២. ពិនិត្យ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២០
៣. សិក្សាមេរៀនល្អៗពីការអនុវត្ត
៤. សិក្សាពីបញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និងរកដំណោះស្រាយសម្រាប់ឆ្នាំ២០២០
អ្នកចូលរួមសរុប ២៨នាក់/ស្រី ៣នាក់
ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ