សហគមន៍កសិកម្មចំនួន ៥ នៅក្នុងស្រុកចំនួន ៣ គឺស្រុកឆែប ស្រុកជ័យសែន និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានទទួលសំបកការ៉ុងទម្ងន់ ២៥ គីឡូក្រាម ចំនួន ១០០០ សំបក
ចេញ​ផ្សាយ ២៧ មករា ២០២០
540
ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ សហគមន៍កសិកម្មចំនួន ៥ នៅក្នុងស្រុកចំនួន ៣ គឺស្រុកឆែប ស្រុកជ័យសែន និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានទទួលសំបកការ៉ុងទម្ងន់ ២៥ គីឡូក្រាម ចំនួន ១០០០ សំបក ក្នុង ១ សហគមន៍ សម្រាប់ការវេចខ្ចប់អង្ករដែលបានកែច្នៃដោយសហគមន៍ផ្ទាល់ ដើម្បីលក់ទៅកាន់ទីផ្សារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការដែលទទួលបានការគាំទ្រនេះ គឺតាមរយៈកិច្ចសន្យានៃការជួយសេវាកម្មខាងក្រៅស្តីពី “ការពង្រឹងសមត្ថភាព និងចំណេះដឹងកសិករលើខ្សែចង្វាក់/ការកែច្នៃ/ការស្តុកស្រូវ-អង្ករ​ ខេត្តព្រះវិហារ” ដែលអនុវត្តដោយអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងសហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ (PMUAC) នៅក្នុងក្របខណ្ឌ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)” របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ ខាងក្រោមនេះ​ ជាបញ្ជីរាយនាមឈ្មោះសហគមន៍កសិកម្មទាំង ៥ ដែលទទួលបានសំបកការ៉ុង៖ • សហគមន៍កសិកម្ម រំដួលសាមគ្គីមានជ័យម្លូព្រៃពីរ • សហគមន៍កសិកម្ម អភិវឌ្ឍន៍សាមគ្គីសង្កែពីរ • សហគមន៍កសិកម្ម តស៊ូសែនជ័យ • សហគមន៍កសិកម្ម ពុទ្រាសាមគ្គីវឌ្ឍនៈមានជ័យ • សហគមន៍កសិកម្ម ទឹកក្រហមកែលំអជីវភាព ។
ចំនួនអ្នកចូលទស្សនា
Flag Counter