សហគមន៍កសិកម្មខេត្តព្រះវិហារចំនួន ២ បានទទួលទស្សនៈកិច្ចពីក្រុមប្រឹក្សាភិបាលរបស់អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) មកពីប្រទេសបារាំង
ចេញ​ផ្សាយ ២៧ មករា ២០២០
277

ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ សហគមន៍កសិកម្មលើកកម្ពស់កសិករ និង សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានទទួលទស្សនៈកិច្ចពីក្រុមប្រឹក្សាភិបាលរបស់អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) មកពីប្រទេសបារាំង ចំនួន ១០ រូប ដើម្បីវាយតម្លៃ និងសិក្សាស្វែងយល់ពីការអនុវត្តគម្រោងនានារបស់អង្គការ AVSF នៅកម្ពុជា ជាពិសេស គម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា និង កិច្ចសន្យានៃការជួយសេវាកម្មខាងក្រៅជាមួយ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)” របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ

ចំនួនអ្នកចូលទស្សនា
Flag Counter