នៅសាលប្រជុំតូចមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ ក្រុមការងារ​របស់​នាយកដ្ឋានបុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD/MAFF)​ បានរៀបចុះកិច្ចប្រជុំ សិក្សាអំពីតម្រូវការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៨ មករា ២០២០
304

នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំតូចមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ ក្រុមការងារ​របស់​នាយកដ្ឋានបុគ្គលិកនិង​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD/MAFF)​ បានរៀបចុះកិច្ចប្រជុំ សិក្សាអំពីតម្រូវការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ​លោក ធីវ វណ្ណធីរ អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និង​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមានការចូលរួម​ពី​ថ្នាក់ដឹកនាំ​ការិយាល័យជំនាញទាំង១០ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ ក្នុងគោលបំណងសិក្សារកអោយឃើញនូវតម្រូវការបន្ថែមសម្រាប់ធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការ ជំរុញនិងអភិវឌ្ឍន៍ជំនាញបច្ចេកទេស ដែលកំពុង​មានស្រាប់និងមិនទាន់មាន ធ្វើយ៉ាងណា អោយមន្ត្រីកសិកម្ម មានសមត្ថភាព​គ្រប់គ្រាន់ក្នុងការផ្តល់នូវសេវាសាធារណៈក្នុងវិស័យនីមួយៗនៅក្នុងតំបន់ ស្របតាម​ផែនយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺធនធានមនុស្សជាកត្តាទីមួយនឹងជាអាទិភាព​ចំបង ក្នុងការស្តារនិងអភិវឌ្ឍន៍សមត្ថភាព អនុវត្តន៍តួនាទីភារកិច្ចទទួលបានលទ្ធផល​ល្អ​​។

ចំនួនអ្នកចូលទស្សនា
Flag Counter