វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្នានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី 29/01/2020 នៅភូមិកំពង់ស្រឡៅ1 ឃុំកំពង់ស្រឡៅ1 ស្រុកឆែប ខេត្តព្រះវិហារ។ វេទិកាសាធារណៈនេះ គឺមានបំណងស្តាប់សំណើរ សំនូមពរ សំដែងទុក្ខកង្វល់ ទាក់ទងជីវភាពប្រចាំថ្ងៃ ដើម្បីដោះស្រាយនៅនឹងកន្លែងទាន់ពេលវេលា មានប្រសិទ្ធិភាព តម្លាភាព។ សូមអរគុណ សន្តិភាព