អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) បានសហការជាមួយ សហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ (PMUAC) បានបើកវគ្គបណ្តុះ បណ្តាលដល់គណៈកម្មាធិការរបស់សហគមន៍កសិកម្មចំនួន ៥
ចេញ​ផ្សាយ ៣០ មករា ២០២០
204

ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០២០ អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) បានសហការជាមួយ សហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ (PMUAC) បានបើកវគ្គបណ្តុះ បណ្តាលដល់គណៈកម្មាធិការរបស់សហគមន៍កសិកម្មចំនួន ៥ (អ្នកចូលរួមសរុប ២២ នាក់ ស្រី ០៧ នាក់) ដែលមកពីស្រុកចំនួន ៣ គឺស្រុកជ័យសែន ស្រុកឆែប និង ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ នៅសាលប្រជុំ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ វគ្គបណ្តុះបណ្តាលនេះ បានចែកចេញជា ៤ ប្រធានបទសំខាន់ៗ គឺ៖ ១) បច្ចេកទេសកែច្នៃ និងការស្តុកស្រូវអង្ករ ២) មូលដ្ឋានគ្រឹះនៃសហគ្រិនភាព ៣) ខ្សែច្រវ៉ាក់ទីផ្សារអង្កររបស់សហគមន៍ ៤) ការកសាងផែនការអាជីវកម្ម វគ្គបណ្តុះបណ្តាលនេះស្ថិតនៅ ក្នុងក្របខណ្ឌគម្រោង “ការជួលសេវាកម្មពីខាងក្រៅ (contracting out)ស្តីពីការពង្រឹងសមត្ថភាព និងចំណេះដឹងកសិករលើខ្សែច្រវ៉ាក់ /ការកែច្នៃ/ការស្តុកស្រូវ-អង្ករ របស់សហគមន៍កសិកម្មចំនួន ៥ ក្នុងស្រុកទាំងបី” ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែល ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលទទួលថវិកាគាំទ្រពី IFAD/ASPIRE តាមរយ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter